រស្មីកម្ពុជា សរសេរខុសក៏ផ្សាយដែរ
រស្មីកម្ពុជា ជាកាសែត ដែលគេចាត់ទុកថា ស្ថិតក្នុងលំដាប់ខ្ពស់ជាងគេផ្នែកលក់ដាច់ និង ប្រជាប្រិយភាព ហើយក្នុងនោះដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមុនកាសែតនេះ ក៏ជាកាសែត ដែលលើកស្ទួយ និង អភិរក្សអក្សរសាស្រ្ត និង ភាសាខ្មែរដែរ ប៉ុន្តែ មួយរយៈចុងក្រោយ នេះ កាសែតដ៏ល្បីល្បាញនេះ បែរជាធ្វើការហាក់ធ្វេសប្រហែសបំផុត សូម្បីតែចំណងជើងធំៗមួយចំនួនសរសេរខុស ក៏នៅតែយកមកចុះផ្សាយដែរ ជាពិសេសនៅព្រឹកនេះតែម្តង ដែលកាសែតរស្មីកម្ពុជាបានដកស្រង់ឃ្លាកំណាព្យរបស់ កវីម្នាក់មកចុះផ្សាយអំពីប្រាសាទព្រះវិហារ។
នៅទីនេះដែរ ខ្មែរស្មេរ មិនដឹងថា តើជាកំហុសរបស់កវីនិពន្ធ ឬក៏ជាកំហុសរបស់អង្គ ភាពកាសែតទេ ប៉ុន្តែឃើញការសរសេរអត្ថបទកំណាព្យនោះខុសខ្លឹមសារដើម នៃប្រវត្តិសាស្រ្តខ្មែរអំពីការសម្រេចរបស់តុលាការក្រុងឡាអេ។
បើសិនជាខ្មែរស្មេរ ចាំមិនច្រឡំទេ សាលក្រមដែលតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដែលកាត់ឲ្យកម្ពុជាឈ្នះក្តីនោះ គឺថ្ងៃទី១៥មិថុនា ឆ្នាំ១៩៦២ មិនមែន ឆ្នាំ១៩៦៧ដូចកវី ឬកាសែតរស្មីកម្ពុជាចុះផ្សាយព្រឹកនេះទេ។ខ្មែរស្មេមិនដឹងថា នេះជាកំហុសអ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធ ឬជាការយល់ច្រឡំរបស់កវីរូបនេះឡើយ។
ប្រសិនបើជាកំហុសផ្នែកអក្ខរាវិរុទ្ធ ខ្មែរស្មេរ សំណូមពរថា គួរតែកែតម្រូវឡើងវិញផង ព្រោះវាជាប្រវត្តិសាស្រ្ត ហើយបើខ្មែរស្មេរ និយាយទៅខុសឆ្គងអី ក៏សូមអភ័យទោសលោកនិពន្ធនាយកពីចម្ងាយផងដែរ តែខ្មែរស្មេរ មានបំណងតែមួយគត់ គឺធ្វើអ្វីៗដើម្បីខ្មែរ។
ខ្្ញុំជាកូនខ្មែរមួយរូបរៀនពុំបានច្រេីនទេ ខ្ញុំចង់រៀនដេីម្បីខ្មែរ?
ដោយ ៖ គ្រឿន ភា 11 ខែវិច្ឆិកា 2011
ម៉ោង 11:11 ព្រឹក