ដាក់ប្រកាស ដោយ ៖ ខ្មែរស្មេរ khmersme | 29 ខែ​ឧសភា 2011

ដើមអម្ពឹល បញ្ចេញឯកសារសម្ងាត់ កឹម សុខា និង សម្តេចហ៊ុនសែន

ដើមអម្ពឹល បញ្ចេញឯកសារសម្ងាត់លោកកឹម សុខា និង​សម្តេចហ៊ុនសែន

នៅព្រឹកថ្ងៃអាទិត្យទី២៩ឧសភា ២០១១នេះ គហទំព័រនៃមជ្ឈមណ្ឌលដើមអំពិល បាន​បញ្ចេញឯកសារមួយ ទំហំ៧ទំព័យកន្លះ ដែលគេហទំព័រនេះ និយាយថា ជាការសម្ងាត់ នៃការ​សន្ទា​រវាង​សម្តេច​ ហ៊ុន សែន និង លោកកឹមសុខា កាលពីឆ្នាំ២០០៧ ហើយថា ឯក​សារនេះ ដើម​អម្ពឹល​ទទួល​បានពី​មន្រ្តី ដែលស្និទ្ធនឹងបក្សប្រជាជនកម្ពុជាកម្ពុជា។

នៅក្នុងការសន្ទនា តាមទូរស័ព្ទរយៈពេលជាង១០នាទី គេបានឃើញពីភាពឧិនលំទោន​របស់​លោកកឹមសុខ ចំពោះសម្តេចហ៊ុនសែន និង អ្វីដែលកឹំ សុខាកំពុងតែដើរ គឺភាគ​ច្រើន​ធ្វើទៅតាមការចង្អុលបង្ហាញ និង ភាពអនុគ្រោះពីសម្តេចហ៊ុនសែន ហើយថា រាល់ការរិះ​គន់ពីសំណាក់លោកកឹមសុខា និង សម្តេចហ៊ុន សែន គឺគ្រាន់តែជាកា​សម្តែងល្ខោន​ដាក់​គ្នាតែប៉ុណ្ណោះ។លោកកឹមសុខា និយាយថា យូរៗខ្ញុំដាក់សម្តេចមួយ យូរៗ សម្តេច​ដាក់ខ្ញុំ​មួយទៅ។

គេអារកមើលឬអានការសន្ទនាទាំងនេះ នៅក្នុងគេហទំព័រ ដើមអម្ពឹលនាព្រឹកនេះបាន។

នៅព្រឹកថ្ងៃនេះដែរ គេមិនតាន់ឃើញមានប្រតិកម្មអ្វីមួយពីមន្រ្តីរដ្ឋាភិបាល ឬគណបក្ស​ប្រជាជនកម្ពុជាទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថា តើការបញ្ចេញឯកសារសម្ងាត់នេះ បក្សកាន់អំណាច មានបំណងអ្វី ឬអ្នកបញ្ចេញឯកសារនេះ មានបំណងអ្វីនោះទេ។

គេក៏កាន់តែពុំដឹងទៀតថា តើមជ្ឈមណ្ឌលដើមអំពិលនឹងប្រឈមនឹងការប្តឹងពីបទផ្សព្វ ផ្សាយឯកសារសម្ងាត់របស់គូសន្ទនា ដែលជាមនុស្សកំពូលនេះឬយ៉ាងណាដែរ?។

ប៉ុន្តែ ជាទូទៅ លោកកឹម សុខា ប្រធានបក្សសិទ្ធិមនុស្ស តែងតែទទួលរងនូវការរិះគន់ ពី បក្សប្រឆាំងសម រង្សីថា ជាបក្សរណបបក្សប្រជាជនកម្ពុជា និង ពេលថ្មីៗនេះ ការរួបរួម​បញ្ចូលជាបក្សតែមួយរវាងបក្សសមរង្សី និង បក្សសិទ្ធិមនុស្ស  ត្រូវធ្វើឡើងមិនបាចសម្រេច ព្រោះបក្សសមរង្សី ហាក់ដឹងមុនថា នឹងចាញ់ល្បិចបក្សសិទ្ធមនុស្ស ប្រសិនបើរួបរួម ទោះ បី​បក្សសិទ្ធមនុស្សសុខចិត្តធ្វើអ្វីៗតាមបក្សសម រង្សីក៏ដោយ។

កាយវិការទាំងនេះ ធ្វើឲ្យអ្នកវិភាគនយោបាយមួយចំនួនគិតថា ការសម្រេចមិនបញ្ចូលគ្នា    រ​វាងបក្សសិទ្ធិមនុស្ស និង បក្សសមរង្សី គឺបក្សសមរង្សីគិត្រូវមួយជំហាន។

About these ads

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ចំណាត់ក្រុម

តាមដាន

Get every new post delivered to your Inbox.

Join 53 other followers

%d bloggers like this: